សុន្ទរកថា ក្នុងពិធីបិទវេទិកាជាតិស្តីពីស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ

លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកស្រី អស់លោក និង អង្គវេទិកាទាំមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមជាមួយលោកជំទាវ លោកស្រី មកពីស្ថាប័ន ព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល និងលោកជំទាវ លោកស្រី មកពីក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ស្រុក, ចៅសង្កាត់ មេឃុំ ព្រមទាំងប្រធានមន្ទីរកិច្ចការនារីខេត្ត និងការិយាល័យកិច្ចការនារីស្រុក ដែលមាន​ចំនួនសរុប ៧៥០ នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទ «វេទិកាជាតិស្តីពីស្ត្រីជាថ្នាក់ដឹកនាំ​ក្នុងវិស័យសាធារណៈ និងនយោបាយ» ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ និងគាំទ្រចំពោះការរៀបចំវេទិកាជាតិដ៏មាន​សារៈ​សំខាន់នេះ។ នេះគឺជាវេទិកាលើកទី ២ ហើយ ដែលយើងបានរៀបចំរៀងរាល់ ៥ ឆ្នាំម្តង ក្រោមប្រធានបទ​ស្តីពី​ស្ត្រីជាថ្នាក់ដឹកនាំ ក្នុងវិស័យសាធារណៈ និងនយោបាយ ដើម្បីរួមគ្នាពិនិត្យមើលឡើងវិញ លើវឌ្ឍនភាព និង ការខ្វះចន្លោះក្នុងការអនុវត្ត ការងារតាមតួនាទី និងកិច្ចខិតខំប្រឹង​ប្រែង ដែលកើតចេញពីឆន្ទៈដ៏មោះមុតរបស់​ស្ត្រីថ្នាក់ដឹកនាំ។ វេទិកានេះ ក៏ទទួលបាននូវការគាំទ្រពីគ្រប់ស្ថាប័ន … Continue reading សុន្ទរកថា ក្នុងពិធីបិទវេទិកាជាតិស្តីពីស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ